នគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនក្មេងទំនើង ៩នាក់ បង្កការអុកឡុក និងប្រើប្រាស់គ្រឿងញៀន

ខេត្តប៉ៃលិន៖ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសាលាក្រៅ បង្រ្កាបករណីក្មេងទំនើងបង្កកាអុកឡុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ប្រព្រឹត្តនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៩នាក់។

យុទ្ធនាការនេះ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានដកហូតម៉ូតូចំនួន ០៤គ្រឿង។

បច្ចុប្បន្នក្មេងទំនើងទាំង ០៩នាក់នេះ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង