អគ្គិសនីខេត្តព្រះសីហនុ ជូនដំណឹងពីការដាច់ចរន្តអគ្គិសនី នៅតាមតំបន់ខ្លះក្នុងក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងថាវេលាម៉ោង ០៨ និង១០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពី អនុស្ថានីយក្រុងព្រះសីហនុទ្វារចរន្ដ(F8B) កាត់ចេញពី LBS នៃបន្ទប់ភ្លើងលេខ PMT77 ខ្នែងទៅដើមឈើចាំស្នេហ៍ និងទ្វារចរន្ត(F8A) កាត់ចេញពី LBS នៃបន្ទប់ភ្លើង PMT37 ដើម្បីឲ្យក្រុមការងារបច្ចេកទេស និងក្រុមហ៊ុន EM ធើ្វការតម្លើងបង្គោលកាពាររន្ទះ និងរុះរើបន្ទប់ភ្លើងលេខ PMT1490 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ។

អគ្គិសនីខេត្តព្រះសីហនុ ឲ្យដឹងថា ទីតាំងដែលដាច់ចរន្តភ្លើងបណ្តោះអាសន្ន គឺនៅភូមិ០៤ ភូមិ០៥ ភូមិ០៦ ស្ថិតក្នុងសង្កាត់លេខ០៤ ក្រុងព្រះសីហនុ-ខេត្តព្រះសីហនុ។ ហើយថា ចំពោះករណីខាហលើនេះ ក្រុមការងារបច្ចេកទេស នឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ចែកជូនអតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៧ និង៣០នាទីល្ងាចថ្ងៃទី០៧ ខែតុលានេះ។

អាស្រ័យដូចបានជម្រាបជូននេះ អគ្គិសនីខេត្តព្រះសីហនុ សូមជូនដំណឹងដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នៅតាមតំបន់ខ្លះ នៃក្រុងព្រះសីហនុនេះ ដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង