នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន​៦នាក់ និង​រកឃើញ​អាវុធ១ដើម..

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃអធិកាដ្ឋាននគបាលក្រុងព្រះសីហនុ បានឃាត់​ខ្លួនជនជាតិចិនចំនួន០៦នាក់ ក្រោយដាក់ប៉ុស្តិ៍ត្រួតពិនិត្យឆែករកឃើញកាំភ្លើងខ្លីចំនួន ០១ដើម ហើយនៅក្នុងរថយន្ត របស់ពួកគាត់។

លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានឲ្យដឹងថា ក្នុងប្រតិបត្តិការឆែកឆេរអាវុធជាតិផ្ទុះ បានធ្វើ​ឡើង​នៅ​ត្រង់ចំណុច ម្តុំ ផ្សារពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់លេខ០២ ក្រុង-ខេត្តព្រះសីហនុ ដោយ​សមត្ថកិច្ច បានឃាត់រថយន្ត និងម៉ូតូជាច្រើនគ្រឿង ក្នុងនោះមានរថយន្ត ០១គ្រឿង ម៉ាក អាល់ផាត់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 បើកបរដោយបុរសជនជាតិចិនម្នាក់ និងជិះគ្នា០៦នាក់ (ស្រី០៣នាក់) និងដកហូតបាន កាំភ្លើងខ្លី០១ដើម ម៉ាក G-Lock ១៩ Gen ៥ មានបង់កាំភ្លើងចំនួន០២ និងក្នុងមួយបង់ដាក់ បានគ្រាប់ចំនួន ១៥ពេញ សរុប ០២បង់ មានចំនួន៣០គ្រាប់។

បន្ថែមលើនេះ សមត្ថកិច្ចក៏ឆែករកឃើញគ្រឿងញៀន ០១កញ្ចប់តូចផងដែរ នៅក្បែរកន្លែងប៉ុស្តិ៍ឆែកឆេរដោយមិនដឹងថា គឿងញៀននោះ មានពាក់ព័ន្ធ ជាមួយក្រុមជនជាប់សង្ស័យ ជនជាតិចិនទាំង ០៦នាក់ខាងលើនេះឬយ៉ាងណាទេទេ។
លោក តី វិសាល អធិកាដ្ឋាននគបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង០៦នាក់ (ស្រី០៣នាក់) និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិកាដ្ឋានក្រុង ដើម្បីសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង