ស្ថានទូតសហអាមេរិកប្រចាំកម្ពុជា ប្រកាសជ្រើសរើសសិក្ខាកាមចូលរួមរៀនផលិតវីដេអូមួយនាទី (One Minute Academy) ហើយរៀនចប់ចែកជូនវិញ្ញាបនប័ត្រ

រាជធានីភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសហការជាមួយវិទ្យាស្ថានវីដេអូមួយនាទី
(One Minute Academy) ដេីម្បីបេីកបង្រៀនវគ្គសិក្សាលំអិត តាមបណ្តាញអ៊ិនធេីណែត
ដែលមានរយៈពេលប្រាំថ្ងៃ ជូនដល់អ្នកយកសារព័ត៌មាន សកម្មជន មេដឹកនាំក្នុងស្រុក
និងសហគ្រិននានា ក្នុងប្រទេសកម្ពុជា។ ជំនាញនេះ នឹងជួយអោយពួកគាត់ បានពិពណ៌នារឿងរ៉ាវ របស់ពួកគាត់ជាវីដេអូខ្លីៗ តែមានអត្ថន័យជ្រាលជ្រៅ និងភាពទាក់ទាញខ្ពស់។

អ្នកចូលរួមទាំងអស់ នឹងត្រូវរៀនសូត្រពីអ្នកជំនាញ របស់វិទ្យាស្ថានវីដេអូមួយនាទី (One Minute Academy) និងរៀនសូត្រពីអ្នកចូលរួមដទៃទៀត មកពីជុំវិញប្រទេសកម្ពុជា។ ហើយថា ក្រោយពេលបញ្ចប់ការសិក្សានេះ អ្នកចូលរួមទាំងអស់នឹងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ជំនាញ ដែលអាចយកទៅប្រេីប្រាស់បានតាមតម្រូវការ។

កម្មវិធីសិក្សា នឹងឆ្លេីយតបសំនួរដូចខាងក្រេាម៖

ទ្រឹស្តី៖ តេីយេីងអាចប្រេីប្រាស់រូបថត និងវីដេអូតាមរបៀបណា ទេីបអាចទាក់ទាញអ្នកមេីលអោយបានច្រេីន?

មុនផលិតកម្ម៖ តេីយេីងត្រូវរៀបចំគម្រោង និងដាក់ផែនការអ្វីខ្លះ មុននឹងផ្តេីមថតជាវីដេអូ ខ្នាតខ្លីត្រឹមតែមួយនាទីនេះ?

ផលិតកម្ម៖ តេីយេីងអាចប្រេីប្រាស់ទូរស័ព្ទទំនេីប ឬកាមេរ៉ា តាមរបៀបណា អោយដូចជាអ្នកជំនាញខាងថតរូបពិតប្រាកដ?

ក្រោយផលិតកម្ម៖ តេីយេីងត្រូវរៀបចំទុកដាក់ឯកសារវីដេអូ ថតរួច និងកាត់តឯកសារវីដេអូ ក្នុងប្រព័ន្ធកំុព្យូទ័ររបៀបណា ដេីម្បីអោយរូចរាល់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ?

បង្រៀនបន្ទរ៖ ចំពេាះលោកអ្នក ដែលចង់ក្លាយជាគ្រូបង្វឹកបន្ទាប់ពីបញ្ចប់កម្មវិធីសិក្សានេះ
តេីយេីងនឹងត្រូវធ្វេីយ៉ាងណាខ្លះ បេីសិនជាលោកអ្នកចង់បង្ហាត់បង្រៀនបន្តរដល់អ្នកដទៃទៀត?

ចំពោះកាលបរិច្ឆេទ ចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០(រសៀល) ហើយវិទ្យាស្ថាននឹងជ្រេីសរេីសអ្នកចូលរួមត្រឹម ៤០សិបនាក់តែប៉ុណ្ណេាះ ដោយចំនួន ៤០នាក់នេះ នឹងត្រូវបែងចែកជា២ក្រុម។

បេក្ខជនដែលត្រូវបានជ្រេីសរេីស គឺអាស្រ័យទៅលេីសំនួរនិងចម្លេីយខាងក្រោម ចម្លេីយកាន់តែលម្អិតក្បេាះក្បាយ
ឱកាសជាប់ជាជម្រេីសកាន់តែមានខ្ពស់។ បេីសិនអស់លោកអ្នកស្គាល់នរណាម្នាក់ ដែលអាចមានចំណាប់អារម្មណ៍ ក្នុងកម្មវិធីសិក្សានេះ សូមមេត្តាចែករំលែកអោយបានច្រេីន។

លក្ខខណ្ឌ នៃការជ្រេីសរេីស៖

កម្មវិធីសិក្សានេះ រៀបចំសម្រាប់តែអ្នកយកសារព័ត៌មាន សកម្មជន អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ
មេដឹកនាំក្នុងស្រុក និងសហគ្រិនទាំងឡាយណា ដែលតាំងគោលជំហរលេីការផ្សព្វផ្សាយការពិត
និងព័ត៌មាន ដែលមានអត្ថប្រយោជន៍អំពីសង្គមខ្មែរទាំងមូល។

អ្នកចូលរួមកម្មវិធីសិក្សា នឹងតម្រូវអោយមានវត្តមានជាប្រចាំ ក្នុងរយៈពេល៥ថ្ងៃ នៃកម្មវិធីសិក្សាទាំងមូល
ហេីយក្នុងថ្ងៃនីមួយៗ ត្រូវចូលរួមសកម្មភាពសិក្សា ចន្លោះពី ២ ទៅ ៣ម៉ោង។

សម្រាប់ឧបករណ៍បច្ចេកទេស វិទ្យាស្ថានតម្រូវអោយអ្នកចូលរួមមានកុំព្យូទ័រ ដែលមានប្រព័ន្ធទាន់សម័យ
ទូរស័ព្ទដៃទំនេីប ឬកាមេរ៉ាដែលសាកថ្មពេញ ហេីយមានឆ្នាំងសាក និងខ្សែភ្ជាប់ឧបករណ៍ទាំងនេះ ទៅកុំព្យូទ័រ
និងមានកាសត្រចៀក សម្រាប់ស្តាប់ ឬប្រើប្រាស់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង