អគ្គិសនីខេត្តព្រះសីហនុ ជូនដំណឹងពីការដាច់ចរន្តអគ្គិសនី នៅតាមតំបន់មួយចំនួនក្នុងសង្កាត់លេខ៤

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងថា នៅម៉ោង ០៨ និង២៥នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ អគ្គិសនីខេត្តនេះ បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយក្រុងព្រះសីហនុទ្វារចរន្ដ(F8B) កាត់ចេញពី LBS នៃបន្ទប់ភ្លើងលេខ PMT77 ខ្នែងទៅដើមឈើចាំស្នេហ៍, ទ្វារចរន្ត(F8A) កាត់ចេញពី LBS នៃបន្ទប់ភ្លើង PMT37 និងទ្វារចរន្ត(F9A) កាត់ចេញពីបន្ទប់ភ្លើងលេខ S10 រហូតទៅដល់បុរី BS អូរ០៥ ដើម្បីឲ្យក្រុមការងារបច្ចេកទេស និងក្រុមហ៊ុន EM ធើ្វការតម្លើងបង្គោលការពាររន្ទះ និងរុះរើបង្គោលបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន០១ដើម។

អគ្គិសនីខេត្តព្រះសីហនុ បញ្ជាក់ថា ការរុះរើខាងលើ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន មានទីតាំងនៅ ភូមិ០១ ភូមិ០២ ភូមិ០៤ ភូមិ៥ ស្ថិតក្នុងសង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះបញ្ហានេះ ក្រុមការងារបច្ចេកទេស នឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជន ក៏ដូចជាប្រជាពលរដ្ឋ មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៧:០០នាទីល្ងាចថ្ងៃដដែលនេះ។

អាស្រ័យដូចបានជម្រាបនេះ អគ្គិសនីខេត្តព្រះសីហនុ សូមជំរាបជូនសាធារណជន ក៏ដូចជាប្រជាពលរដ្ឋ ជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង