មន្ត្រីជំនាញចុះកាត់បង្គោលរបងឈើជាង១០០បង្គោល ដែលជនមិនស្គាល់មុខលួចបោះហ៊ុមព័ទ្ធ ចាប់យកដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ..

ខេត្តមណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សស្នាក់ការកង់ឡង់ទួលស្វាយ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានចុះកាត់បង្គោលរបងហ៊ុមព័ទ្ធរំលោភយកដីរដ្ឋ ត្រង់ចំណុចផ្លូវ៣១ ដែលមានចំណុច UTM 767418, 13656442 ស្ថិតក្នុងភូមិសាស្ត្រ ភូមិពូឡេះ ឃំុដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ជាលទ្ធផលក្រុមការងារ របស់មន្ត្រីឧទ្យានុរក្ស ទាំងនោះ បានកាត់បង្គោលរបងឈើចោលបានចំនួន ១០០បង្គោល ដែលត្រូវជនមិនស្គាល់មុខ បានលួចបោះបង្គោលរបងហ៊ុមព័ទ្ធយកដីព្រៃ ក្នុងដែនជម្រកសត្វព្រៃ ដេីម្បីចាប់យកដីព្រៃដែន ជម្រកសត្វព្រៃភ្នំណាមលៀរ យកធ្វេីជាកម្មសិទ្ធិបុគ្គល ដោយខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង