ស្ថានទូតអង់គ្លេស ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ជូនមន្ត្រីរាជការសិក្សារយៈពេល១ឆ្នាំ នៅចក្រក្រភពអង់គ្លេស សម្រាប់ឆ្នាំ២០២១-២០២២

រាជធានីភ្នំពេញ៖ ស្ថានទូតអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីអាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ក្រោមកម្មវិធីអាហារូបករណ៍ “Chevening Scholarship” ដើម្បីទៅបន្តការសិក្សាតាមគ្រឹះស្ថានឈានមុខនានា នៅចក្រភពអង់គ្លេស។

ស្ថានទូតអង់គ្លេស បញ្ជាក់ថា កម្មវិធីសិក្សាខាងលើនេះ មានរយៈពេល០១ឆ្នាំ សម្រាប់ឆ្នាំ២០២១-២២ខាងមុខនេះ។

ផ្តើមពីបញ្ហានេះ ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា បញ្ជាក់ឲ្យដឹងថា ការផ្តល់ជូនអាហារូបករណ៍ខាងលើនេះ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្ស និងផ្តល់ឱកាសជូនមន្ត្រីរាជការ ព្រមទាំងបេក្ខជនមានសមត្ថភាព ដែលមានបំណងក្លាយជាអ្នកដឹកនាំនាពេលអនាគត ដើម្បីរួមចំណែកកិច្ចការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចំពោះបញ្ហានេះ ស្ថានទូតអង់គ្លេស ក៏បានបញ្ជាក់ថា ចំពោះមន្ត្រីរាជការ ដែលមានបំណងចង់ចូលរួមអាហារូបករណ៍ខាងលើនេះ សូមស្វែងរកដាក់ពាក្យសុំអាហារូបករណ៍ និងបំពេញពាក្យសុំអាហារូបករណ៍ ឬសំណុំឯកសារផ្សេងៗ តាមរយៈគេហទំព័រ www.chenening.org/apply ឲ្យបានមុនថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយឡែកចំពោះបេក្ខជន ដែលមានបំណងប្រឡងយកអាហារូបករណ៍នេះ ត្រូវអាន នូវលក្ខខណ្ឌឲ្យបានច្បាស់លាស់មុននឹងដាក់ពាក្យស្នើសុំ។

សម្រាប់ព័ត៌មានបន្ថែមអំពីអាហាររូបករណ៍ អាចទំនាក់ទំនងទៅកាន់គេហទំព័រ www.chevening.org/contact-us។

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ទាក់ទងការផ្តល់អាហារូបករណ៍សិក្សានៅចក្រក្រភពអង់គ្លេស ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង