ជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួន នៅស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនិងក្រុមសង្គ្រោះក្នុងស្រុកភ្នំព្រឹក និងស្រុកសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន បានរួមគ្នាចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ទៅកាន់ទីទួលមានសុវត្ថិភាព។

នៅថ្ងៃដដែលនេះ កម្លាំងចម្រុះ បានដឹកជញ្ជូនទាំងងមនុស្ស និងសម្ភារ ទៅកាន់ទីទួលសុវត្ថិភាព ដែលរងគ្រោះដោយពីឥទ្ធិពលព្យុះភ្លៀង ធ្វើឲ្យមានជំនន់ទឹកភ្លៀងជន់លិចលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត..។

ស្ថិតក្នុងស្ថានភាពបែបនេះ អាជ្ញាធរពាក់ព័ន្ធ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយស្ទឹងពោធិ៍សាត់ និងតំបន់ទំនាបផ្សេងៗទៀត ក្នុងខេត្តទាំងពីរ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ ស្របពេលទឹកភ្លៀង នៅតែបន្តធ្លាក់ជាបន្តបន្ទាប់នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង