រនាំងដុំថ្មពុះច្រៀកទ្រូងផ្លូវមុខរ៉ារទេះភ្លើង ក្រុងព្រះសីហនុ បានដួលរលំខុសបច្ចកទេស ហើយអ្នកបើកបរបារម្ភជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤ បានឲ្យដឹងថា ព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នេះ មានរនាំងដុំថ្មពុះច្រៀកទ្រូងផ្លូវមួយដុំ បានដួលរលំខុសពីទម្រង់ដើម មានទីតាំងនៅម្តុំមុខរ៉ារទេះភ្លើង ក្រុងព្រះសីហនុ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយកើតឡើង។

ផ្តើមពីបញ្ហានេះ អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវជាត់លេខ៤ ស្នើដល់មន្ត្រីមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធ ជួយរៀបចំលើកតម្រង់រនាំងដុំថ្ម ពុះច្រៀងទ្រូវផ្លូវ នៅចំណុចមុខរ៉ារទេះភ្លើង ឲ្យបានត្រឹមត្រូវឡើងវិញ ព្រោះថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះ អាចនឹងមានភ្ញៀវទេសចរច្រើន ធ្វើដំណើរទៅកម្សាន្តក្រុងព្រះសីហនុ..៕

អត្ថបទដែលជាប់ទាក់ទង