ទេសរដ្ឋមន្ត្រី គន់ គីម បន្តចុះពិនិត្យទឹកជំនន់ជន់លិច និងប្រតិបត្តិការសង្គ្រោះពលរដ្ឋ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃ១០ ខែតុលា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តធ្វើដំណើរចុះមកកាន់ខេត្តបាត់ដំបង ដើម្បីពិនិត្យទឹកជំនន់ជន់លិច និងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកភ្នំព្រឹក និងរុក្ខគិរី។

លោក គន់ គីម អមដំណើរដោយអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ និងមន្ត្រីមួយចំនួនទៀត បានជិះឧទ្ធម្ភាគចក្រ និងជិះទូកពិនិត្យមើលស្ថានភាព នៃការជន់លិចផងដែរ។

នាឱកាសនោះ លោក គន់ គីម បានអំពាវនាវដល់កម្លាំងសង្គ្រោះទាំងអស់ ត្រូវគោរពតាមបទបញ្ជា និងការណែនាំ របស់សម្តេចតេជោ  ហ៊ុន សែន ដើម្បីចុះជួយប្រជាពលរដ្ឋរងគ្រោះ ដោយការជន់លិចនេះ នៅគ្រប់ទីកន្លែងទាំងអស់ ឱ្យបានទាន់ពេលវេលា ដើម្បីធានាថាមិនមានពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិត ហើយអាជ្ញាធរមិនបានដឹងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង