ស្ថានភាពទឹកនៅទំនប់ពាមល្វា-អូរតោង ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជនឡើងពេញៗអាង

ខេត្តកំពង់ស្ពឺ៖ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រកាសនៅរសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០នេះថា ស្ថានភាពទឹកនៅទំនប់ពាមល្វា-អូរតោង ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជនឡើងពេញៗអាង។

បច្ចុប្បន្ននេះ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានសម្រេចបើកទ្វារទឹកនៅទំនប់ពាមល្វា ចំនួន ០២ទ្វារទឹក ក្នុងមួយទ្វារមានកម្ពស់ ២,៥ម៉ែត្រ និង ទំនប់អូរតោង បានបើកទ្វារទឹក ចំនួន០៧ទ្វារទឹក។ ក្នុងនោះ ០២ទ្វារ បានបើកកម្ពស់ចំនួន ០,៥ម៉ែត្រ ០៣ទ្វារបើកកម្ពស់ចំនួន ០៧តឹក និង ០២ទ្វារបើកកម្ពស់ ០១ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង