រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមប្តូរចំណតរថយន្ដពីអតីតមហោស្រព ទៅកាន់ទីតាំងសង្កាត់លេខ១..

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ មានគម្រោងប្ដូរចំណតរថយន្ដបណ្ដោះអាសន្ន ក្នុងពេលបច្ចុប្បន្ន មានទីតាំងនៅជិតអតីតមហោស្រព ស្ថិតក្នុងសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ដែលមានបរិស្ថានចង្អៀតណែន និងមានការកកស្ទះ ទៅដាក់នៅទីតាំងសមស្របណាមួយក្នុងសង្កាត់លេខ១វិញ។

ការផ្លាស់ប្តូរនេះ ប្រយោជន៍ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ឈានទៅដោះស្រាយភាពកកស្ទះ នៅក្នុងក្រុងព្រះសីហនុ ឲ្យបានប្រសើរឡើង។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោងផ្លាស់ប្តូរចំណតរថយន្តនេះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងសិក្សា និងធ្វើប្រជាមតិពីប្រជាពលរដ្ឋជា និងមន្រ្តីរាជការ ជាមុនសិន ដើម្បីឲ្យប្រាកថថា បើពិតជាមានការផ្លាស់ប្តូរចំណតរថយន្ត គឺអាចអនុវត្តបានដោយសមស្រប និងរលូន៕

អត្ថបទដែលជាប់ទាក់ទង