លោក ទៀ សុខា បញ្ជាកម្លាំងត្រៀមអូប័រល្បឿនលឿន៧គ្រឿង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់

 

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដាក់បទបញ្ជាឲ្យកម្លាំងទីបញ្ជាការជួរមុខ ត្រៀមអូប័រ(RHIB) ល្បឿនលឿនចំនួន០២គ្រឿង និងអូប័រ ៦០សេស ចំនួន០៥គ្រឿង ឲ្យត្រៀមបម្រុងជាស្រេចប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ, អ្នកនេសាទ, ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសត្រៀមជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅលើលម្ហសមុទ្រ និងនៅតាមតំបន់ផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង