លោកយាយ អុិន នឹម អាយុ៧៧ឆ្នាំ រស់នៅស្រុកព្រៃនប់ ទទួលជំនួយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ខេត្តព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុ លោកស្រីហៀក ហុីមុល្លី មានប្រសាសន៍ថា ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលានេះ លោកស្រីបានដឹកនាំមន្ត្រី និងក្រុមការងារ នាំយកជំនួយមនុស្សធម៌ មានម្ហូបអាហារ សម្ភារប្រើប្រាស់ និងថវិកា មួយចំនួន យកទៅជូន លោកយាយ អុិន នឹម អាយុ៧៧ឆ្នាំ រស់នៅភូមិបត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដែលផ្ទះលោកយាយ ត្រូវបានអគ្គិភយ័ឆេះបំផ្លាញកាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

បន្ថែមលើនេះ ក្រុមការងារកាកបាទក្រហមសាខាខេត្តព្រះសីហនុ ក៏បានបន្តនាំយក ជំនួយមនុស្សធម៌មួយចំនួនទៀត យកទៅផ្តល់ជូនស្ត្រីអ្នកជំងឺមួយរូបទៀតឈ្មោះ ពេជ្រ ហេន រស់នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ ដែលកំពុងមានជំងឺមហារីកដោះធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង