សម្តេចតេជោ ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែលបានចូលរួម ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេចតេជោ បានបញ្ជាក់ថា គិតត្រឹមម៉ោង០៦ល្ងាច ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២០នេះ ថវិកាដែលទទួលបានពីសប្បុរសជន មានចំនួន ១លានដុល្លារ ដែលក្នុងនោះ៖

១. លោកឧកញា គិត ម៉េង និងលោកជំទាវ
ម៉ៅ ចំណាន ២០មុឺនដុល្លារ។
២. ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
៣. លោកឧកញា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត ២០មុឺនដុល្លារ។
៤. លោកឧកញា ដួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ១០មុឺនដុល្លារ
៥. លោកជំទាវឧកញា ង៉ូវ ម៉ុច និងលោក
ឧកញា ង៉ូវ ស្រ៊ុន ១០ម៉ឺនដុល្លារ។
៦. លោកឧកញា ថោង សារ៉ាត និងលោក
ជំទាវទាវ ធីតា ១០មុឺនដុល្លារ។

សម្តេចតេជោ បានបញ្ជាក់ថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ដោយឡែក នៅក្នុងករណីមានសប្បុរសជន ចង់ចូលរួម
បន្ថែមទៀត សម្តេចតេជោ បានណែនាំ ឲ្យទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

នាឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលេចនូវពាក្យស្លោកមួយថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕

អត្ថបទដែលជាប់ទាក់ទង