អភិបាលខេត្តកំពង់ស្ពឺ ប្រកាសអាសន្នជំនន់ទឹកភ្លៀង ហើយអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់!

ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង បានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺទាំងអស់ថា ចាប់ពីម៉ោង០៤រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច និងភូមិសំពៅជាដើម និយាយរួម គឺក្រុងច្បារមនទាំងមូល និងស្រុកសំរោងទងមួយផ្នែក នឹងត្រូវទឹកជំនន់ជន់លិច។

លោក​ វ៉ី​ សំណាង ប្រកាសបន្ទាន់សូមបងប្អូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានខាងលើ ត្រូវរៀបចំសម្ភារ ឬឥវ៉ាន់ ឆ្ពោះទៅកាន់ទីទួលសុវត្ថិភាព ឲ្យបានឆាប់បំផុត។

ជាងនេះទៅទៀត ត្រូវយកចិត្តទុកដាក់មើលថែមនុស្សចាស់ជរា និងកុមារតូចៗ ឲ្យបានហ្មត់ចត់ ព្រោះងាយរងគ្រោះថ្នាក់បំផុត៕

អត្ថបទដែលជាប់ទាក់ទង