លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ដើម្បីសង្គ្រោះពលរដ្ឋរងគ្រោះទឹកជំនន់ តាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន..!

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) មានប្រសាសន៍ថា ដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអំពាវនាវដល់សប្បុរសជននានា ជួយធ្វើការងារមនុស្សធម៌ ដើម្បីចូលរួមជួយសង្គ្រោះប្រជាជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង កំពុងកើតមាននៅក្នុងប្រទេសកម្ពុជា..។

ជាការឆ្លើយតប លោកឧកញ៉ា ទៀ វិចិត្រ បានចូលរួមឧបត្ថម្ភថវិកាចំនួន 50,000$(ប្រាំមុឺនដុល្លាអាមេរិក) តាមការអំពាវនាវ របស់ប្រមុខដឹកនាំ ដើម្បីរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ថវិកាទាំងនេះ លោកបានប្រគល់ជូនតាមរយៈ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវថា សូមដល់បងប្អូនរួមជាតិ ចូលរួមធ្វើការងារមនុស្សធម៌ទាំងអស់គ្នា ក្នុងគោលបំណងជួយសង្គមជាតិ របស់យើងក្នុងគ្រាក្រ ដោយបានលើកយកពាក្យស្លោកថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”៕

អត្ថបទដែលជាប់ទាក់ទង