ព្រឹកនេះ អគ្គិសនីខេត្តព្រះសីហនុ នឹងផ្តាច់ចរន្តភ្លើងបណ្តោះអាសន្ន នៅសង្កាត់លេខ៤ ហើយថ្ងៃល្ងាចភ្ជាប់ឲ្យប្រើប្រាស់វិញ..

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងថា នៅម៉ោង ០៨ និង៥០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ អគ្គិសនីខេត្តនេះ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពី អនុស្ថានីយក្រុព្រះសីហនុទ្វារចរន្ដ (F8A) កាត់ចេញពី LBSខ្នែង បន្ទប់ភ្លើងលេខPMT-37 និងទ្វារចរន្ត(F9B) កាត់ចេញពីAuto អូរត្រេះអូរប្រាំ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការរុះរើបង្គោលបណ្ដាញតង់ស្យុងមធ្យម(MV) និងដោះប៉ុងចំលងទៅបន្ទប់ភ្លើងលេខPMT-593 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ..។

ទីតាំងត្រូវផ្តាច់ចរន្តអគ្គិសនីនៅថ្ងៃនេះ រួមមាន៖ ភូមិ០២ ភូមិ០៣ ភូមិ០៤ ភូមិ០៥ ស្ថិតក្នុងសង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះករណីនេះ ក្រុមការងារបច្ចេកទេស នឹងធើ្វការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៧:០០ នាទីល្ងាចថ្ងៃទី១៥ ខែតុលានេះ។

អាស្រ័យដូចបានជម្រាបជូននេះ សូមសាធសរណជន ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ សូមជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីខាងលើនេះដោយអនុគ្រោះផងចុះ៕

អត្ថបទដែលជាប់ទាក់ទង