សមត្ថកិច្ចដកហូតថ្នាំញៀន៦កញ្ចប់ ដំបងដែក២ដើម និងឃាត់ខ្លួនបុរសជនជាតិចិន២នាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ បន្តឆែករកឃើញគ្រឿងញៀន នៅជាប់ខ្លួនជនសង្ស័យជនជាតិចិន ដែលធ្វើដំណើរតាមរថយន្ត នឋៅពេលយប់។

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យរក្សាសន្តិសុខ ឆែកអាវុធជាតិផ្ទុះ នៅតាមគោលដៅផ្លូវឯករាជ្យ ដោយយុទ្ធនាកដរនោះ សមត្ថកិច្ចបានរកឃើញ និងដកហូតបានថ្នាំញៀនចំនួន0៦កញ្ចប់, ដំបងដែក២ដើម និងឃាត់ខ្លួនបុរសជនជាតិចិន០២នាក់ដែលជាប់សង្ស័យ នឹងការជួញដូរគ្រឿងញៀន ហើយនាំយកទៅសាកសួរ និងឈានទៅបន្តនីតិវិធីតាមច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង