​ព្រលប់នេះ សម្តេច​ ហ៊ុន សែន ចុះទៅកាន់តំបន់​ទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ

រាជធានីភ្នំពេញ​៖ ​នៅព្រលប់ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅកាន់តំបន់មួយចំនួន ដែលរងគ្រោះដោយសារទឹកជំនន់ មានទីតាំងនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យ ដោយផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន ប្រយោជន៍ដើម្បីចង់ឃើញដោយផ្ទាល់ និងឈានដល់មានវិធានការជម្លៀស និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព គេចចេញពីគ្រោះទឹកជំនន់នេះ៕

អត្ថបទដែលជាប់ទាក់ទង