ភ្លៀងបន្តធ្លាក់មិនឈប់ ក្នុងខេត្តព្រះសីហនុ បណ្តាលឲ្យលិចលំនៅដ្ឋានពលរដ្ឋ រស់នៅសង្កាត់១ធ្ងន់ធ្ងរ នារសៀលថ្ងៃសុក្រនេះ

ខេត្តព្រះសីហនុ៖ ភ្លៀងនៅតែបន្តធ្លាក់មកខ្លាំង ស្ទើរគ្រប់ទីកន្លែង ក្នុងមូលដ្ឋានខេត្តព្រះសីហនុ ចាប់ពីព្រឹករហូតដល់រសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០នេះ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានជន់លិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋរស់នៅសង្កាត់មួយចំនួន ក្នុងក្រុងព្រះសីហនុ មានសង្កាត់លេខ១ ជាដើម។ ដោយឡែក នៅមូលដ្ឋានស្រុកព្រៃនប់វិញ ជំនន់ទឹកភ្លៀង ក៏បានជន់លិចផ្ទះពលរដ្ឋ តាមតំបន់ទំនាបមួយចំនួន នៅជាប់ផ្លូវជាតិលេខ៤ ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនោះទេ។

ងាកមក ប្រជាពលរដ្ឋរស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុវិញ បានអះអាងថា ទឹកភ្លៀង បានបន្តធ្លាក់មកជាបន្តបន្ទាប់ រហូតមកដល់រសៀលថ្ងៃសុក្រ ទី១៦ ខែតុលានេះ ហើយកំពស់ទឹកបានឡើងលិចលង់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋពួកគាត់កាន់តែធ្ងន់ធ្ងរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង