កាកបាទក្រហមខេត្តព្រះសីហនុ ចែកស្បៀងជូនពលរដ្ឋ រងគ្រោះទឹកជំនន់ជាង១០០គ្រួសារ រស់នៅសង្កាត់១

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានដឹកនាំសមាជិកសមាជិកា ចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ចែកជូន ប្រជាពលរដ្ឋចំនួន១០៥ គ្រួសារ រស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។

ពិធីនេះធ្វើឡើងនៅសាលាសង្កាត់លេខ១ ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ។

ពិធីនេះដែរ ក៏ឃើញវត្តមានអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំមន្ទីរស្ថាប័ននានា ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់១, អភិបាលក្រុងព្រះសីហនុ បានចូលរួមច្រើនកុះករ៕

អត្ថបទដែលជាប់ទាក់ទង