អគ្គិសនីខេត្តព្រះសីហនុ ផ្តាច់ចរន្តភ្លើងបណ្តោះអាសន្ន នៅសង្កាត់លេខ៤ ម៉ោង៥ល្ងាចតភ្ជាប់វិញ

ខេត្តព្រះសីហនុ៖ នៅម៉ោង ០៨ និង៣០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ អគ្គិសនីខេត្តព្រះសីហនុ បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្ដ(F6A) កាត់ចេញពីAuto Recloser ជិតទូរចែកចាយD01 រហូតដល់បន្ទប់ភ្លើងលេខPTT-16, ទ្វារចរន្ត(F9A) កាត់ចេញពីAuto Recloser ខ្នែងចូលបន្ទប់ភ្លើងPMT-95 , ទ្វារចរន្ត(F6B), ទ្វារចរន្ត(F3B) និងពីអនុស្ថានីយស្ទឹងហាវទ្វារចរន្ត(F5A) ដើម្បីឲ្យក្រុមហ៊ុនEM និងក្រុមការងារបច្ចេកទេសធ្វើការរុះរើបង្គោលបណ្ដាញតង់ស្យុងមធ្យម(MV) ចំនួន០១ដើម រុះរើបន្ទប់ភ្លើងលេខS-905 និងប៉ុងខ្សែចូលបន្ទប់ភ្លើងថ្មី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលមានទីតាំងស្ថិតនៅ៖

១- ភូមិ០៣ សង្កាត់លេខ០១
២- ភូមិ០១ ភូមិ០២ សង្កាត់លេខ០៣
៣- ភូមិ០១ ភូមិ០២ ភូមិ០៣ ភូមិ០៤ ភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេស នឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៧:០០ នាទីល្ងាចថ្ងៃដដែលនេះ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនី នៅតាមតំបន់ខាងលើនេះ ដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង