អភិបាលខេត្តកំពត ដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅតាមមូលដ្ឋាននានា..

ខេត្តកំពត៖ អភិបាលខេត្តព្រះសីហនុ លោក ជាវ​ តាយ​ អភិបាលខេត្តកំពត បានដឹកនាំកងកម្លាំង មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ អាជ្ញាធរក្រុង​កំពត និងស្រុក​ទឹកឈូ អញ្ជើញពិនិត្យស្ថានភាពទឹកតាមដងព្រែកកំពង់បាយ​ ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត និងស្រុកទឹកឈូ និងអញ្ជើញពិនិត្យស្ពានដែកនៅក្នុងភូមិដណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ដែលមានសភាពចាស់ទ្រុឌទ្រោម..។

លោកអភិបាលខេត្តបន្តថា គិតមកត្រឹមថ្ងៃ១៩ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកនៅព្រែកកំពង់បាយក្នុងក្រុងកំពត មិនមានការគំរាមកំហែងពីជំនន់ទឹកភ្លៀងប៉ះពាល់ដល់ក្រុងកំពតទេ។

នាកាសនោះ លោក ជាវ តាយ ក៏បានណែនាំដល់មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពត ត្រូវសហការជាមួយស្រុកទឹកឈូ ធ្វើការជួសជុលឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់​ និងរៀបចំដាក់អំពូលភ្លើងសូឡាបំភ្លឺផ្លូវពេលយប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង