សម្តេច ហ៊ុន សែន ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ រយៈពេលពីរថ្ងៃនៅខេត្តបន្ទាយមានជ័យ..

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅ
កាន់ខេត្តបន្ទាយមានជ័យ ដើម្បីជួបសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណ
ពីរមុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។

សម្តេចតេជោ បានបង្ហោះសារក្នុងហ្វេសប៊ុក របស់សម្តេចថា “ខ្ញុំនឹងបំពេញការងារពីរថ្ងៃ នៅ
ខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១ និងថ្ងៃ២២ ខែតុលា ឆ្នាំ២០២០
មុននឹងត្រឡប់មកភ្នំពេញវិញ ដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០”។

សម្តេចតេ ហ៊ុន សែន បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានអរគុណសប្បុរសជន ដែលជួយផ្តល់ជាថវិកា សម្ភារ និងស្បៀងអាហារផ្សេងៗ។ល។

តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោម
ជាតិ ឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ..។

បន្ថែមលើនេះ សម្តេចតេជោ ក៏បានសូមកោតសរសើរ ចំពោះស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃ ក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយសង្រ្គោះប្រជាជន នៅតំបន់រងគ្រោះ ដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយ នៃជាតិយើង។

នៅចិងបញ្ចប់ សម្តេចប្រមុខដឹកនាំ ក៏បានជូនពរបងប្អូនជនរួមជាតិ សូមជួបតែសេចក្តីសុខ៕

អត្ថបទដែលជាប់ទាក់ទង