លោក កឹម សុខា ចុះផ្តល់ជំនួយជូនពលរដ្ឋរងគ្រោះទឹកជំនន់​ ២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារ៍ ទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំសហការី ចុះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជួបសួរសុខទុក្ខ និងនាំយកជំនួយឧបត្តម្ភទៅចែក ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់..។

លោក កឹម សុខា បានបង្ហោះសារតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «ទៅហើយមកវិញៗ ដោយសារតែបងប្អូនរងគ្រោះ ព្រោះទឹកជំនន់»។

លោកបន្តថា “ថ្ងៃនេះខ្ញុំ​ និងសហការី បានមកដល់ខេត្តបន្ទាយមានជ័យ វិញហើយ ដោយនាំយកស្បៀង​ និងសម្ភារមួយចំនួន​ (អង្ករ តង់កៅស៊ូ​ ទឹកសុីអ៊ីវ ទឹកក្រូច សាប៊ូ និងជែលលាងដៃ)​ ដែលជាសទ្ធាប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់បងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅក្នុង និងក្រៅប្រទេស ចែកជូនប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយទឹកជំនន់ចំនួន​ ២០០គ្រួសារ នៅសង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ”។

នាឱកាសនោះ លោក កឹម សុខា ក៏បានថ្លែងអំណរគុណសប្បុរសជន ដែលផ្តល់ជំនួយ និងអរគុណសមត្ថកិច្ច ដែលជួយសង្គ្រោះ ហើយក៏អរគុណអាជ្ញាធរ ដែលជួយសហការណ៍។

បន្ថែមលើនេះ លោក កឹម សុខា ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តប្រុងប្រយត្ន័ខ្ពស់ និងសូមបួងសួង ឲ្យខ្មែរបានសុខ ចាកផុតទុក្ខ មិនចងពៀរនឹងគ្នា។

លោក កេម សុខា ឲ្យដឹងដូច្នេះ រួចបន្តថា «អ្វីដែលជាកុសល យើងគួររួមគ្នាធ្វើ អ្វីដែលជាជម្លោះ យើងគួរនាំគ្នាជម្រុះ ទើបមានកិត្តិយស ជាតិយើងរឹងមាំ»៕

អត្ថបទដែលជាប់ទាក់ទង