ឧកញ៉ា ទៀ វិចិត្រ សង់ផ្ទះថ្មីមួយខ្នង ជូនស្រ្តីមេម៉ាយមានជីវភាពក្រីក្រ មានកូនពីរនាក់ក្នុងបន្ទុក..

ខេត្តព្រះសីហនុ៖ នៅថ្ងៃអង្គារ៍ ទី២០ ខែតុលា ឆ្នាំ២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានចុះសួរសុខទុក្ខ និងប្រគល់ផ្ទះសង់ផ្ទះថ្មីមួយខ្នង ជូនស្រ្តីមេម៉ាយ មានជីវភាពក្រីក្រមួយគ្រួសារ និងមានកូន ០២នាក់ក្នុងបន្ទុក។

ការសង់ផ្ទះជូនគ្រួសារស្ត្រីមេម៉ាយខាងលើនេះ កើតឡើង ក្រោយពេល ផ្ទះចាស់ របស់គាត់ ត្រូវបានដើមដូងដួលរលំសង្កត់លើ ខូចខាតទាំងស្រុង មានទីតាំងនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនស្ត្រីមេម៉ាយរូបនេះថែមទៀត ដើម្បីរួមចំណែកកាត់បន្ថយការលំបាកប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង