ប្រជាពលរដ្ឋក្រុងព្រះសីហនុ ផ្អើលរត់ជាន់ជើងគ្នា ព្រោះប្រទះឃើញក្រពើ១ក្បាល នៅសំងំក្នុងទឹកអូរ ខាងក្រោយមន្ទីរព័ត៌មាន..

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍​ ជួន​ ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ មានប្រសាសន៍ថា​ នៅម៉ោង ១៩ និង៥០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ មានសត្វក្រពើ ០១ក្បាល បានបង្ហាញខ្លួននៅក្នុងអូរមូយកន្លែង មានទីតាំងក្រោយមន្ទីរពត៌មានខេត្តព្រះសីហនុ​ ស្ថិតនៅក្រុម១៣ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ​ បង្ករឲ្យប្រជាពលរដ្ឋ មានការភ្ញាក់ផ្អេីល​យ៉ាខ្លាំង​។

លោក ជួន ណារិន្ទ បន្តថា ភ្លាមនោះ ក៏មានឈ្មោះ កង វ៉ាន់រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅ ក្រុមទី១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ បានចាប់យកមកសម្លាប់ធ្វើម្ហូប​ ដើម្បីកុំឲ្យប្រជាពលរដ្ឋ មានការភិតភ័យ ឬមានមន្ទឹលសង្ស័យទៀត៕

អត្ថបទដែលជាប់ទាក់ទង