សម្ដេចតេជោ ហ៊ុន សែន ចុះសួរសុខទុក្ខ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋ ០១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ ០១ម៉ឺនគ្រួសារទៀត។

ពិធីចែកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវធ្វើឡើងនៅពីរគោលដៅ គឺថ្ងៃទី២១ និង ទី២២ ខែតុលា ឆ្នាំ២០២០៖
– គោលដៅទី១៖ បរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។

– គោលដៅទី២៖ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។

សម្តេចតេជោ ហ៊ុន សែន នឹងបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យនេះ រយៈពេល ០២ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹងត្រឡប់មកចូលរួម ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង