ពលរដ្ឋចោទថា មូលដ្ឋានសង្កាត់ទន្លេបាសាក់ មានក្រុមចោរលួចម៉ូតូ ដើរធ្វើសកម្មភាពជាបន្តបន្ទាប់..

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានឲ្យដឹងថា មានក្រុមចោរ ០២នាក់ បានចូលលួចម៉ូតូជាបន្តបន្ទាប់ចំនួន ០២គ្រឿង រួចបើកគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោងជាង ០៣ទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង មានទីតាំងនៅខាងក្រោយធនាគារកម្ពុជាសាធារណៈជិតស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ដែលទើបទទួលបាននៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ម៉ូតូទាំង០២គ្រឿង ម៉ាក Scoopy។ បច្ចុប្បន្ន ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រួចហើយ៕

អត្ថបទដែលជាប់ទាក់ទង