ករណីកកស្ទះចរាចរណ៍ នៅផ្លូវបំបែកថ្នល់ទទឹង អ្នកបើកបរអាចបត់វាងតាមផ្លូវលំខាងជើងផ្លូវជាតិលេខ៤ តាមច្រកខ្លោងទ្វារវត្តអង្គខ្មៅ ខាងលិចផ្សារថ្នល់ទទឹង ឆ្ពោះទៅរកផ្លូវលេខ៥១វិញ

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរមូលដ្ឋាន បានជូនដំណឹងថា បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឆ្ពោះចូលទៅកាន់រាជធានីភ្នំពេញ ក្នុងករណីមានចរាចរណ៍កកស្ទះ នៅចំណុចផ្លូវបំបែកថ្នល់ទទឹង ក្រោយមានជំនន់ទឹកភ្លៀង សូមអ្នកបើកបរទាំងអស់ អាចបត់វាងតាមផ្លូវលំមួយខ្សែ នៅខាងជើងផ្លូវជាតិលេខ៤ តាមច្រកខ្លោងទ្វារវត្តអង្គខ្មៅ (ម្តុំខាងលិចផ្សារថ្នល់ទទឹង) ឡើងមករកផ្លូវលេខ៥១វិញ។

នៅតាមផ្លូវលំខាងលើនេះ មានសមត្ថកិច្ចមូលដ្ឋាន ពង្រាយប្រចាំការ នៅចំណុចផ្លូវបត់នេះ ដើម្បីបង្ហាញទិសដៅបន្ថែម..។

បន្ទាប់មក អ្នកបើកបរ អាចធ្វើដំណើរឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ តាមស្រុកឧត្តុង្គ ក៏បាន ឬក៏ធ្វើដំណើរតាមផ្លូវបេតុង កាត់ភ្នំបាសិទ្ធិ ក៏បានចូលមកកាន់រាជធានីភ្នំពេញ ដោយមិនមានការកកស្ទះទេ៕

អត្ថបទដែលជាប់ទាក់ទង