អនិច្ចាណាស់, ស្ត្រីម្នាក់ឆ្លងទន្លេកណ្តាលផ្លូវ ត្រូវគ្រូពេទ្យខេត្តកោះកុង ចេញសង្គ្រោះទាន់

ខេត្តកោះកុង៖ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង ០៦ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ ដែលសម្រាលកូននៅលើស្ពានកោះកុង ពេលកំពុងធ្វើដំណើរ។

ប្រតិបត្តិការសង្គ្រោះ របស់ក្រុមគ្រូពេទ្យ ជួយសម្រាលកូនខ្ចីដល់ស្ត្រីជាម្តាយរូបនេះ បានទទួលជោគជ័យ និងសុវត្ថិភាព។

ស្ត្រីខាងលើនេះ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង