ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់៣ខេត្ត អរគុណលោកឧកញ៉ា ទៀ វិចិត្រ និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគចែកជូនពួកគាត់ ..

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋមួយចំនួន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង បានថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និងសហការី ដែលបាននាំយកគ្រឿងឧបភោគបរិភោគ ទៅផ្តល់ជូនប្រជាពលរដ្ឋពួកគាត់ ក្នុងគ្រាលំបាក ដែលរងគ្រោះ ដោយទឹកជំនន់ក្នុងប៉ុន្មានសប្តាហ៍មកនេះ។

សប្តាហ៍កន្លងទៅនេះ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តដឹកនាំសហការី នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីយកទៅចែកជូន លោកយាយលោកតា ក៏ដូចជាប្រជាពលរដ្ឋ ស្ថិតក្នុងគ្រួសារក្រីក្រ ដែលរងគ្រោះដោយសារទឹកជំនន់ រស់នៅខេត្តចំនួន០៣រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង