ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ប្រគល់​គ្រាប់រំសេវ​ខូចគុណភាព​ ជូន​អង្គភាព​ស៊ី​ម៉ាក់​(CMAC) បំផ្លាញចោល

ខេត្ត​សៀមរាប​៖​ កម្លាំង​ការិយាល័យ​អាវុធ​គ្រឿងផ្ទុះ​ និង​ជាតិពុល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ នាព្រឹក​ថ្ងៃ​ចន្ទ​ ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២០​នេះ បានសហការ​ជាមួយ​កងឯកភាព​កម្ចាត់​មីន​ទី​៤​ ប្រចាំ​ខេត្តសៀមរាប​ ចុះ​ត្រួតពិនិត្យ​គ្រាប់​ខូចគុណភាព​ ក្នុង​ឃ្លាំង​ស្នងការដ្ឋាន​ខេត្ត​នេះ ដោយពិនិត្យ​ឃើញ​គ្រាប់រំសេវ​មួយ​ចំនួន​បានខូចគុណភាព​។

គ្រាប់រំសេវខូចគុណភាពទាំងនោះ រួមមាន៖​ គ្រាប់​ DK82mm​ ចំនួន​៧០​គ្រាប់​ និង​គ្រាប់​ DK75mm​ចំនួន​ ៥៤​គ្រាប់​ និង​គ្រាប់​ប្រភេទ​តូចៗ​ចំនួន​ ៧០Kg​។​

មន្ត្រីនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ​ក្រោយ​ការ​ត្រួតពិនិត្យ​ លោកស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​ប្រគល់​គ្រាប់រំសេវ​ខូចគុណភាព​ទាំងនោះ​ ជូន​មជ្ឈមណ្ឌល​សកម្មភាព​ម្ចា​ត់​មីន​កម្ពុជា​ (CMAC)​ យក​ទៅ​កម្ទេច​ចោល​៕

អត្ថបទដែលជាប់ទាក់ទង