វេទិកាជំរុញសហគ្រិនវ័យក្មេង ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម..

ខេត្តព្រៃវែង៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានបើកវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន ក្រោមប្រធានបទ “ការជំរុញសហគ្រិនវ័យក្មេង ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម”។

វេទិកានេះ ចូលរួមជាអធិបតី ដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

នាឱកាសនោះ លោក ហ៊ុន ម៉ានី បានកោតសរសើរពីសារៈសំខាន់ នៃប្រធានបទ ដែលលើកយកមកពិភាក្សា ដោយបានផ្សារភ្ជាប់ទៅអ្វី ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែបន្តធ្វើ គឺការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម ឲ្យក្លាយទៅជាវិស័យអាទិភាព ក្នុងការបង្កើតការងារថ្មី និងរក្សាលំនឹងសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងដំណាក់កាលការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលលើសេដ្ឋកិច្ច និងសង្គមទូទាំងពិភពលោក៕

ប្រភព៖ Facebook សហភាពសហព័ន្ធយុវជនកម្ពុជា

អត្ថបទដែលជាប់ទាក់ទង