អាជីវករឆ្នេរអូរឈើទាល ត្អូញត្អែរថា បច្ចុប្បន្ននេះ មិនសូវមានភ្ញៀវទេសចរ ចូលមកកម្សាន្តឆ្នេរនេះច្រើនដូចមុនទេ..

ខេត្តព្រះសីហនុ៖ អាជីវករលក់ម្ហូបអាហារភាគច្រើន នៅតាមឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុងព្រះសីហនុ បានត្អូញត្អែរថា បច្ចុប្បន្ននេះ តាមមាត់សមុទ្រ នៃឆ្នេរអូរឈើទាល ហាក់មិនសូវមានភ្ញៀវទេសចរ ចូលមកកម្សាន្តតាមឆ្នេរនេះច្រើនដូចពេលមុនទេ។

ក្រុមអាជីវករ បញ្ជាក់ថា ទោះបីពេលនេះ តូប ឬទីកន្លែងលក់ដូរម្ហូបអាហារ ឬកន្លែងអង្គុយលំហែនៅតាមទីតាំងនីមួយៗ បានស្ថាបនា និងបំពាក់ភ្លើងបំភ្លឺចម្រុះពណ៌ស្រស់បំព្រង និងរៀបចំឲ្យមានបរិស្ថានល្អបែបណាក្តី ក៏ប៉ុន្តែហាក់មិនសូវឃើញភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិ ចូលមកទស្សនាច្រើនទៀតទេ ក្នុងមួយរយៈពេលចុងក្រោយនេះ៕

អត្ថបទដែលជាប់ទាក់ទង