ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីម្នាក់ទៀត..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ទៀត គឺជាស្ត្រីជនជាតិបារាំង មានអាស័យដ្ឋានស្នាក់នៅក្នុងសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ដោយធ្វើដំណើរមកពីប្រទេសបារាំង ហើយបន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី និងមកដល់កម្ពុជា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ ចំនួន០៥នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ។

សូមអាន សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៧ ខែតុលា៖

អត្ថបទដែលជាប់ទាក់ទង