អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​២៧​ ខែតុលា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ៩២៨​គ្រឿង​ និងផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​

​រាជធានី​ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ បានបង្ហាញរបាយការណ៍ថា នៅថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​នេះ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ បានរក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ៩២៨​គ្រឿង​។ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ៦៥៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា។​

​ដោយឡែក​ ក្នុង​រយៈពេល​ ២៧​ថ្ងៃ​ គឺចាប់ពី​ថ្ងៃ​ទី០១​ ដល់​ថ្ង​ទី​២៧​ ខែតុលា​) ឆ្នាំ២០២០ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ សមត្ថកិច្ចជំនាញ បានរក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ១៧,២៥១​គ្រឿង​។ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ១២,៣២៥​គ្រឿង​ ហើយត្រូវ​បាន​ផាកពិន័យ​ស្របតាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង