គ្រោះថ្នាក់ចរាចរណ៍កណ្តាលក្រុងព្រះសីហនុ រវាងរថយន្តដឹកដីបុកជាមួយម៉ូតូ បណ្តាលឲ្យភាគីជិះម៉ូតូរបួសធ្ងន់

ខេត្តព្រះសីហនុ​៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា នៅម៉ោង ០៨:០០ព្រឹក ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត​បែនដឹកដី​ ពាក់ស្លាកលេខ​ (ចង្គូតស្តាំ​ PP-7227) បានបើកបុកជាមួយម៉ូតូ ម៉ាក​ Dream ពាក់ស្លាកលេខ​ ក្រុងព្រះសីហនុ​-1C.8531 នៅតាមបណ្តោយផ្លូវ​ឯករាជ្យ​ ទល់មុខ​ ធនាគារ​ ABA។

គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យបុរសអ្នកបេីកបរម៉ូតូ Hongda Dream ម្នាក់រងរបួសធ្ងន់ត្រង់ភ្លៅ។

ក្រោយកើតហេតុ អ្នករងរបួស ត្រូវកម្លាំងសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង