ចំនួន​អ្នកស្លាប់ដោយទឹកជំនន់កើន​ដល់ ៤៤​នាក់ រីឯ​ជនរងគ្រោះកើនដល់​ជិត ៦០​ម៉ឺន​នាក់​

រាជធានីភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ បានបង្ហាញរបាយការណ៍ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង បាន​ប៉ះពាល់ ២០​រាជធានី​-ខេត្ត ឬស្មើ ១២១ ក្រុង​-ស្រុក​-ខណ្ឌ រួមមាន​៖ ខេត្តពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ, រាជធានីភ្នំពេញ, បាត់ដំបង, ស្វាយរៀង, ត្បូងឃ្មុំ, ឧ​ត្ត​រ​មានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង, ព្រះវិហារ, ស្ទឹងត្រែង, កំពង់ចាម, កណ្តាល, កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បញ្ជាក់ថា ជំនន់​ទឹកភ្លៀង បានប៉ះពាល់​ប្រជាពលរដ្ឋប្រមាណ ១៤៩ ៨៥៧ គ្រួសារ ឬស្មើ​ប្រមាណ ៥៩៩ ៤២៨ នាក់​។

ជំនន់ទឹកភ្លៀងនេះ បានស្លាប់មនុស្ស ៤៤​នាក់ និង​ប៉ះពាល់​ផ្ទះប្រជាពលរដ្ឋប្រមាណ ១៣៤ ០០៣ ខ្នង និង​ខូចខាតទាំងស្រុង ៦៣​ខ្នង​៕​

អត្ថបទដែលជាប់ទាក់ទង