អគ្គិសនីខេត្តព្រះសីហនុ ត្រៀមកម្លាំងប្រចាំការ នាព្រះរាជពិធីបុណ្យអុំទូក ដើម្បីដោះស្រាយបញ្ហា..

ខេត្តព្រះសីហនុ៖ ប្រធានអគ្គិសនីខេត្តព្រះសីហនុ លោក សោ លីម បានឲ្យដឹងថា នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលនឹងចាប់ផ្តើមនៅចុងខែតុលានេះ អគ្គិសនីខេត្តព្រះសីហនុ បានរៀបចំកម្លាំងយាមប្រចាំការ ដើម្បីត្រៀមជួយដោះស្រាយ នូវរាល់បញ្ហា ដែលអាចកើតមានឡើងជាយថាហេតុណាមួយ ដើម្បីរក្សាឱ្យបាន នូវស្ថិរភាពនៃការផ្គត់ផ្គង់ចរន្តអគ្គិសនី ធានាថែទាំ និងជួសជុលជូនអតិថិជន ឲ្យបានទាន់ពេលវេលា។

លោក សោ លីម ប្រកាសលេខទូរស័ព្ទ បុគ្គលិក ដែលរង់ចាំទទួលទូរស័ព្ទ របស់អតិថិជន ប្រចាំការ ២៤ លើ២៤ម៉ោង ដោយត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលព័ត៌មានទាន់ហេតុការណ៍ និងដោះស្រាយរាល់បញ្ហាជូនអតិថិជនឲ្យបានឆាប់រហ័ស តាមរយៈលេខទូរស័ព្ទ៖ ០១១ ៣៩១ ២៣៤ និង០៣៤ ៦២១ ១១១៥៕

អត្ថបទដែលជាប់ទាក់ទង