កាសែតរស្មីកម្ពុជា បានផ្អាកបោះពុម្ភផ្សាយ ឬប្រកាសរំសាយបុគ្គលិក កាលពីថ្ងៃទី២៧ ខែតុលា

រាជធានីភ្នំពេញ៖ កាសែតរស្មីកម្ពុជា បានសម្រេចផ្អាកដំណើរការបោះពុម្ភផ្សាយ និងប្រកាសរំសាយបុគ្គលិក កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

អតីតបុគ្គលិកបំរើការងារនៅកាសែតរស្មីកម្ពុជា បានឲ្យដឹងថា នឹងមិនមានកាសែតរស្មីកម្ពុជា បោះពុម្ភតទៅទៀតទេ ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០តទៅ ព្រោះស្ថាប័នកាសែត ដែលមានអាយុកាល ២៧ឆ្នាំ ដែលជាកាសែតធ្លាប់មានប្រជាប្រិយភាពមួយ នៅកម្ពុជា ត្រូវបានប្រកាសបិទទ្វារលែងដំណើរហើយ ដោយទុកតែគេហទំព័រ ឬកាសែតរស្មីកម្ពុជា តាម Online តែប៉ុណ្ណោះ ឲ្យនៅដំណើរការជាធម្មតា និងមានបុគ្គលិកតិចតួច។

កាសែតរស្មីកម្ពុជា បានបង្កើតឡើង កាលពីឆ្នាំ១៩៩៣ និងបិទដំណើរការ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង