ឃាត់ខ្លួន​ជនសង្ស័យ​៦៩​នាក់​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​៣១​ករណី​ នៅ​ថ្ងៃ​ទី​២៨​ តុលា​

រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​ ៦៩​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ៣១​ករណី​ នៅទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ២០២០នេះ​។​

សមត្ថកិច្ច បញ្ជាក់ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៦៩​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ៣៥​នាក់​ និង​ប្រើប្រាស់​ ១៤​នាក់​។​

ចំណែក​វត្ថុ​តាង​ ដែល​ចាប់​យក​សរុប​ នៅថ្ងៃ​ទី​២៨​ ខែតុលា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(ice)​ =​ ២៧,២៩​ក្រាម​ និង​៣៣​កញ្ចប់​តូច​ និង​មេ​តំ​ហ្វេ​តា​មីន​(wy)=៤០,៧៣​ក្រាម​។​

​លទ្ធផល​ខាងលើ​ ១១​អង្គភាព​ បាន​ចូលរួម​បង្ក្រាប​៖
​នគរបាល​:​ ១១​អង្គភាព​
១​- មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៩០២,៥៣​ក្រាម​។​
២​- បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​ice​ ១៤,៥៣​ក្រាម​។​
៣​- បាត់ដំបង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​ice​ ៨,៣៨​ក្រាម​។​
៤​- កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៩​នាក់​ ចាប់​យក​ice​ ៥​កញ្ចប់​តូច​។​
៥​- កំពង់ធំ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ០​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ១,១០​ក្រាម​។​
៦​- កណ្ដាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​ice​ ៩​កញ្ចប់​តូច​។​
៧​- ពោធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ និង​អនុវត្តន៍​ដីកា​ ២​ ចាប់​ ២​នាក់​ ចាប់​យក​ice​ ១,៧៨​ក្រាម​។​
៨​- សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៩​នាក់​។​
៩​- ស្ទឹង​ត្រែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Wy​ ៤០,៧៣​ក្រាម​។​
១០​- ស្វាយ​រៀង​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៣​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ ចាប់​ ១​នាក់​ ចាប់​យក​ice​ ១០​កញ្ចប់​តូច​។​
១១​- រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ៤​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ៦​នាក់​ ចាប់​យក​Ice​ ៩​កញ្ចប់​តូច​៕

អត្ថបទដែលជាប់ទាក់ទង