សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ ​ឃាត់ខ្លួន​បុរស​ខ្មែរ​-​ចិន​២​នាក់​ ដកហូត​ថ្នាំ​ញៀន​១​កញ្ចប់​

ខេត្ត​ព្រះ​សីហ​នុ​៖​ កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ​ បាន​ចុះ​គោលដៅ​ធ្វើការ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ ស្ថិត​នៅ​ចំណុច​មុខ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​សីហ​នុ​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-ខេត្ត​ព្រះ​សីហ​នុ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ដកហូត​ថ្នាំ​ញៀន​១​កញ្ចប់​។

​ប្រតិបត្តិការ​ខាងលើ​នេះ បាន​ធ្វើ​ឡើងនៅ​ម៉ោង ២០ និង៤០នាទី ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​។

 

​លោក​ឧត្តមសេនីយ៍ត្រី​ ពីង​ ពៅ​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ ដែល​កម្លាំង​បាន​ឃាត់ខ្លួន​មានឈ្មោះ​៖
១-​ លី​ម​ ស៊ី​អុក​ ភេទ​ប្រុស​ ឆ្នាំ​អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើកបរ​រថយន្ត​ ស្នាក់​នៅ​បណ្ដោះអាសន្ន​ អគារ​បុគ្គលិក​ ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​-ខេត្ត​ព្រះ​សីហ​នុ​ មានស្រុក​កំណើត​ភូមិ​មុខ​ក្រាស​ ឃុំ​-ស្រុក​មេមត់​ ខេត្តកំពង់ចាម​។​

២-​ ឈ្មោះ​ Dai​ Yun​ Hu​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​អ្នក​រត់​តុ​នៅ​ខារ៉ាអូខេ​ហុង​ឋ​គ័ន​ ស្នាក់​នៅ​បណ្ដោះអាសន្ន​ ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​-ខេត្ត​ព្រះ​សីហ​នុ​ ស្រុក​កំណើត​ខេត្ត​ចាវ​ស៊ូ​ ប្រទេស​ចិន​។

​វត្ថុ​តាង​ដ​កហូត​បានរួម​មាន​៖​

-​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​០១​កញ្ចប​ ទូរស័ព្ទ​០៣​គ្រឿង​ និង​រថយន្ត​ ០១​គ្រឿង​ ម៉ាក់​ស្តា​រីក​ ពណ៌​ទឹកប្រាក់​ផ្លា​ក់​លេខ​ ព្រះ​សីហ​នុ​ 2A-8699​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង