ព្រឹកមិញនេះ! លោកមេធាវី ទេព ពៅ បានគាំងបេះដូងស្លាប់ នៅក្នុងមន្ទីរសម្រាកព្យាបាល លី ស្រីវីណា..

រាជធានីភ្នំពេញ៖ ប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែតុលានេះ លោកមេធាវី ទេព ពៅ អត្តលេខ៨៩៣ នៃក្រុមមេធាវីឯករាជ្យ មានអាការៈចុកពោះ រួចក៏បានទៅពិនិត្យជំងឺនៅមន្ទីរសម្រាកព្យាបាល លី ស្រីវីណា ស្ថិតនៅផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពបន្តថា បន្ទាប់មកក្រុមគ្រូពេទ្យ ក៏បានដាក់សេរ៉ូម ជូនលោកមេធាវី ទេព ពៅ ប៉ុន្តែក្រោយមក រូបគាត់ក៏បានគាំងបេះដូងស្លាប់ នៅក្នុងមន្ទីរសម្រាកព្យាបាលនោះតែម្តង។

ទាក់ទិនបញ្ហានេះ អ្នកសារព័ត៌មាន បានស្នើការបំភ្លឺពីតំណាង គ្លីនិក លី ស្រីវីណា អំពីបញ្ហាខាងលើនេះ ដោយបុគ្គលិកនារីម្នាក់ បាននិយាយខ្លីថា “កំពុងដោះស្រាយហើយ” ហើយក៏បានបដិសេធមិនឆ្លើយអ្វីទៀតទេ។

ក្រោយមកទៀត អ្នកសារព័ត៌មាន ក៏បានទូរស័ព្ទទៅកាន់លេខ របស់លោកមេធាវី ទេព ពៅ ផ្ទាល់តាមរយៈលេខ ០៩២ ៦៦៦ ១២២ ប៉ុន្តែមិនមានអ្នកលើកទទួលទូរស័ព្ទ នោះទេ។

ប្រភពព័ត៌មានបញ្ជាក់ថា បច្ចុប្បន្ននេះ សពលោកមេធាវី ទេព ពៅ ត្រូវបានដឹកយកទៅតម្កល់នៅវត្តសំពៅមាស៕

អត្ថបទដែលជាប់ទាក់ទង