អ្នកជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ មានចំនួន០៨នាក់

ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះថា រកឃើញអ្នកជំងឺកូវីដ-១៩ថ្មីម្នាក់ទៀត គឺជាបុរសជនជាតិខ្មែរ អាយុ៥១ឆ្នាំ មានអាសយ័ដ្ឋាននៅរាជធានីភ្នំពេញ។

អ្នកជំងឺរូបនេះ គឺជាមន្ត្រីបេសកកម្មអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសស៊ូដង់ខាងត្បូង ហើយទើបធ្វើដំណើរមកពីប្រទេសស៊ូដង់។

ក្រសួងសុខាភិបាល បញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ មានចំនួន០៨នាក់៕

អត្ថបទដែលជាប់ទាក់ទង