ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា ថ្ងៃទី៣០ ខែតុលា..

ខេត្តកំពង់ស្ពឺ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង ៧មករា នៅម៉ោង ០៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ៖

– កម្ពស់ទឹកខាងមុខទ្វារ ៤,៨០ ម៉ែត្រ​ បានស្រកចុះ​ ១,៨៧ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកអតិបរមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០។

– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ ម៉ែត្រ ឬស្មើទំនប់បង្ហៀរ។

– កម្ពស់ទឹកខាងក្រោយទ្វារ ៣,៦៥ ម៉ែត្រ​។

ក្រសួងធនធានទឹកបន្តថា ល្ងាចថ្ងៃសុក្រ ទី៣០ ខែតុលានេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត ខាងក្រោយទ្វារទឹក (ផ្នែកខាងក្រោម) បានកើនឡើង ០,២៥ ម៉ែត្រ បើធៀបនឹងពេលព្រឹកមិញ៕

អត្ថបទដែលជាប់ទាក់ទង