សម្តេច ហ៊ុន សែន ផ្ញើសារអបអរសាទរ និងជូនពរសប្បាយរីករាយក្នុងថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១!

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារអបអរសាទរ និងជូនពរ ប្រជាពលរដ្ឋ សូមសប្បាយរីករាយក្នុងថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១។

សម្តេចតេជោ បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី៣០ ខែតុលានេះថា “ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។ ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយ នៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវការណែនាំរបស់ក្រសួងសុខាភិបាល”។

សម្តេចតេជោ ហ៊ុន សែន ស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ និងទេសចរបរទេស មានឱកាសបានសប្បាយរីករាយ ក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង