សេចក្ដីណែនាំស្ដីពីការបើកដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ (សាលារដ្ឋ) ក្នុងដំណាក់កាលទី៣..

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្ដីណែនាំមួយ ស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ (សាលារដ្ឋ) ក្នុងដំណាក់កាលទី៣ ដែលចាប់ផ្ដើមពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

ក្រសួងអប់រំ ក៏បានណែនាំដល់ គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្ដល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរការបង្រៀន និងរៀនពេញលេញគ្រប់កម្រិតថ្នាក់ ចំនួន ០៥ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយកំណត់ចំនួនកុមារ មិនលើសពី ២៥នាក់ ក្នុងមួយថ្នាក់។

ក្នុងសេចក្ដីណែនាំដដែល ក្រសួងអប់រំ បញ្ជាក់ថា ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩-២០២០ គិតចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

ដោយឡែក ចំពោះការអនុវត្តកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានមធ្យមសិក្សា ថ្នាក់ទី៩ និងទី១២ ត្រូវបន្ដអនុវត្តដូចដំណាក់កាលទី២ ខណៈថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ ត្រូវអនុវត្តការបង្រៀន និងរៀន ០៣ថ្ងៃ ក្នុងមួយសប្តាហ៍ ដែលក្នុងមួយបន្ទប់មានសិក្សាមិនលើសពី ៣០នាក់ និងអនុវត្តការសិក្សាបែបចម្រុះ ដោយផ្ដោតលើមុខវិជ្ជាសិក្សាគោលយ៉ាងតិច ០៦មុខវិជ្ជា ស្របតាមស្ថានភាពជាក់ស្ដែង នៃចំនួនបន្ទប់រៀន និងចំនួនគ្រូ៕

អត្ថបទដែលជាប់ទាក់ទង