លោក ជួន ណារិន្ទ ពង្រាយកម្លាំងគ្រប់ច្រកល្ហក ដើម្បីការពារសន្តិសុខ ជូនពលរដ្ឋ និងភ្ញៀវទេសចរ ចូលមកកម្សាន្តខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ គឺ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានជម្រុញ និងដាក់ផែនការម៉ឺងម៉ាត់ ដល់កម្លាំងសមត្ថកិច្ចក្រោមឱវាទ ឲ្យពង្រឹងការងារការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដែលចូលមកកម្សាន្តក្នុងខេត្តព្រះសីហនុ នាឱកាសថ្ងៃឈប់សម្រាកបុណ្យគ្រងរាជសម្បត្តិ, ពិធីបុណ្យ អ៊ុំទូកបណ្តែតប្រទីប និង អកអំបុក សំពះព្រះខែ ព្រមទាំង ទិវាឯករាជ្យជាតិ..។

លោក ជួន ណារិន្ទ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា គ្រប់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទាំងអស់ បានដាក់ពង្រាយនៅគ្រប់គោលដៅ ឬទីតាំងកម្សាន្តនានា ដើម្បីរង់ចាំការពារសន្តិសុខ និងជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះ ជាពិសេសបានចុះល្បាតនៅតាមផ្លូវនានា ប្រយោជន៍រក្សាការពារប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ ដែលចូលមកកម្សាន្តខេត្តព្រះសីហនុ ២៤ម៉ោង លើ២៤ម៉ោង៕

អត្ថបទដែលជាប់ទាក់ទង